លក្ខណៈសម្បត្តិនៃ ស្រ្តីខ្មែរ
សិស្សស្រីផ្នែកទំនាក់ទំនងសង្គមកែបនិងកំពង់សោម |
ម្យ៉ាងវិញទៀត លក្ខណៈសំខាន់ៗដែល ស្រ្តីខ្មែរត្រូវមានគឺ :
នារីភេទក៏មានសិទ្ធដើរកំសាន្តដែរ |
2. ប្រពន្ធល្អ អ្នកជិតខាងល្អ អ្នកគ្រប់គ្រងល្អ
ក្រៅពីនេះដើម្បីជួយ បំពេញបណងខាងលើនេះ បុព្វបុរសខ្មែរយើងបាន ចងក្រង ច្បាប់ឧបទេសកាល និង រឿងតំណាលមួយចំនួន ដើម្បី អប់រំ ទូន្មាន ប្រៀនប្រដៅ ដល់ កូនស្រីខ្មែរ គ្រប់រូបជំនាន់ក្រោយ អោយស្ថិតនៅក្នុង និង គោរពប្រតិបត្តិន៍ តាមលក្ខណៈសម្បត្តិ ដែលស្រ្តីត្រូវមានជាប់ជាមួយខ្លួន ។ ចំពោះ ច្បាប់ឧបទេសកាល ដែលយើងឃើញ មកដល់បច្ចុប្បន្ននេះ មានដូចជា : ច្បាប់ស្រីព្រះបាទអង្គដួង ច្បាប់ស្រីបណ្ឌិតមឺនមៃ និង សុភាសិត ច្បាប់ស្រីរបស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ។ ចំណែករឿងតំណាល មានដូចជា រឿងស្រីពិត រឿងសម្លាញ់ពីរនាក់ រឿងភ្នំប្រុសភ្នំស្រី រឿងមាយើង រឿងមាយាស្រ្តី រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ ជាដើម។
ខាងក្រោមនេះ ជាការរៀបរាប់ត្រួសៗ អំពីច្បាប់ស្រីរបស់ព្រះបាទអង្គដួង សំរាប់ផ្តល់ជាការបង្ហាញ អំពីលក្ខណៈ របស់ស្រ្តីខ្មែរ ៖
សមភាពការងាររវាងបុរសនិងស្ត្រី |
ក្នុងច្បាប់ស្រីព្រះបាទអង្គដួង ព្រះអង្គបានទូន្មាន ដល់ស្ត្រីខ្មែរទាំងអស់ អោយចេះថែរក្សា អធិបតីភាព និង ជាមង្គលរបស់ខ្លួនអោយខ្ជាប់ខ្ជួន កុំអោយបាត់បង់ ។ ព្រះអង្គបានបង្ហាញលក្ខណៈ ជាមង្គលដែលនាំទៅដល់សុភមង្គល សេចក្តីសុខ ក្នុងក្រុមគ្រួសារ ហើយស្ត្រីរក្សាបាន លក្ខណៈល្អក្នុងសង្គមរបស់ខ្លួន។
នៅសម័យអង្គរក៏មាន ភស្តុតាង បង្ហាញពីលក្ខណៈ សម្បត្តិ នៃស្រ្តីខ្មែរផងដែរ គឺ៖
- រូបចម្លាក់អប្សរា ដ៏ស្រស់ស្អាត មានគ្រប់លក្ខណៈ បង្ហាញពី លក្ខណៈសម្បត្តិ នៃស្រ្តីខ្មែរ នៅតាមជញ្ជាំង ប្រាសាទនានា ជាពិសេស រូបអប្សរានៅតាម ជញ្ជាំងប្រាសាទអង្គរវត្ត ដែលជារូបទេពអប្សរា តំណាងអោយទេពអប្សរ និង មង្គលសិរីដល់ មហានគរ ។
- កេរតំនែល ដែលមានតម្លៃ បំផុតរបស់ស្រ្តីនោះគឺ របាំអប្សរា ដែលបង្ហាញពី រូបសម្បត្តិ និង ភាពទន់ភ្លន់នៃ ស្រ្តីខ្មែរ។
- សម័យនោះបាន បង្កើតសកលវិទ្យាល័យ ដែលសកលវិទ្យាធិការ នៃសកលវិទ្យាល័យ គឺ ព្រះនាងឥន្រ្ទទេវីដែលជាស្រ្តីភេទ តែប្រកបដោយចំនេះវិជ្ជា គ្រប់បែបយ៉ាង ទាំង វិទ្យាសាស្រ្ត ទាំង សាសនា មិនចាញ់បុរសភេទ ។ ម៉្យាងទៀតព្រះនាងគឺជា ស្ត្រីម្នាក់ដែលជួយលើកស្ទួយ តម្លៃនៃស្រ្តីខ្មែរ និង ផ្តល់ជាគម្រូដល់ស្ត្រីខ្មែរជំនាន់ក្រោយ ផងដែរ ។
ទោះបីសង្គមខ្មែរយើងមានការ អភិវឌ្ឈន៍ ពីមួយជំនាន់ទៅមួយជំនាន់ក្តី ក៏ខ្លឹមសារនៃ ការអប់រំ ទូន្មាន ប្រៀនប្រដៅ ដែលបានលើកឡើងខាងលើនេះ នៅតែមានតម្លៃដក់ជាប់ នឹង ប្រពៃណីទំនៀមទំលាប់ ខ្មែររហូតមកដល់សព្វថ្ងៃនេះ៕
Read more...