លក្ខណៈសម្បត្តិនៃ ស្រ្តីខ្មែរ
សិស្សស្រីផ្នែកទំនាក់ទំនងសង្គមកែបនិងកំពង់សោម |
ម្យ៉ាងវិញទៀត លក្ខណៈសំខាន់ៗដែល ស្រ្តីខ្មែរត្រូវមានគឺ :
នារីភេទក៏មានសិទ្ធដើរកំសាន្តដែរ |
2. ប្រពន្ធល្អ អ្នកជិតខាងល្អ អ្នកគ្រប់គ្រងល្អ
3. ម្តាយល្អ អ្នកអប់រំល្អទីប្រឹក្សាល្អ ។
កាលពីសម័យមុន (សម័យព្ររាជាណាចក្រ នគរភ្នំ
ជាដើម) ប្រទេសកម្ពុជានៅ សម័យនោះប្រកាន់ របបមាតាធិបតេយ្យ គឺប្រកាន់យកស្ត្រីជាធំ និង
អ្នកគ្រប់គ្រងប្រទេសគឺ ជាស្រ្តីភេទ (ព្រះនាងលីវយី ជាដើម) ប៉ុន្តែ មកដល់សម័យក្រោយ ការវិវត្តន៍នៃ
របបគ្រប់គ្រងប្រទេស ត្រូវបានផ្លាស់ប្តូរ មកជា របបបិតាធិបតេយ្យ វិញ គឺប្រកាន់យក
បុរសជាធំ និង អ្នកគ្រប់គ្រងប្រទេសជាតិ ក៏បានប្តូរមកជាបុរសភេទ វិញដែរ ។
ដោយសារតែ ប្រទេសកម្ពុជាសម័យមុន
ប្រកាន់របបមាតាធិបតេយ្យ ដូចនេះទើបនៅសម័យក្រោយៗ
គេតែងតែនិយម
យកពាក្យ “មេ” ជាធំជានិច្ច នៅក្នុងការប្រើប្រាស់ពាក្យ ប្រចាំថ្ងៃដូចជា : មេទ័ព មេឃុំ មេស្រុក មេទិញ មេប្រយោគ ………. ដែលភ្ជាប់ជាមួយពាក្យ
មេនេះ សុទ្ធតែតំណាងអោយ អ្នកដឹកនាំ គេទាំងអស់ ។
ក្រៅពីនេះដើម្បីជួយ បំពេញបណងខាងលើនេះ បុព្វបុរសខ្មែរយើងបាន ចងក្រង ច្បាប់ឧបទេសកាល និង រឿងតំណាលមួយចំនួន ដើម្បី អប់រំ ទូន្មាន ប្រៀនប្រដៅ ដល់ កូនស្រីខ្មែរ គ្រប់រូបជំនាន់ក្រោយ អោយស្ថិតនៅក្នុង និង គោរពប្រតិបត្តិន៍ តាមលក្ខណៈសម្បត្តិ ដែលស្រ្តីត្រូវមានជាប់ជាមួយខ្លួន ។ ចំពោះ ច្បាប់ឧបទេសកាល ដែលយើងឃើញ មកដល់បច្ចុប្បន្ននេះ មានដូចជា : ច្បាប់ស្រីព្រះបាទអង្គដួង ច្បាប់ស្រីបណ្ឌិតមឺនមៃ និង សុភាសិត ច្បាប់ស្រីរបស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ។ ចំណែករឿងតំណាល មានដូចជា រឿងស្រីពិត រឿងសម្លាញ់ពីរនាក់ រឿងភ្នំប្រុសភ្នំស្រី រឿងមាយើង រឿងមាយាស្រ្តី រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ ជាដើម។
ខាងក្រោមនេះ ជាការរៀបរាប់ត្រួសៗ អំពីច្បាប់ស្រីរបស់ព្រះបាទអង្គដួង សំរាប់ផ្តល់ជាការបង្ហាញ អំពីលក្ខណៈ របស់ស្រ្តីខ្មែរ ៖

I . មង្គលនៃស្រ្តីទាំង ៨ ប្រការមាន :
1.
ស្រីជា មានឫកពារស្រគត់ស្រគំ សម្តីពិរោះពិសារ
2.
ស្រីត្រង់ ចេះថែរក្សាទ្រព្យសម្បត្តិ មិនមានប្រមាទ
3.
ស្រីប្រាជ្ញ ចេះអធ្យាស្រ័យ ស្រស់ស្រាយរាក់ទាក់
4.
ស្រីស្លូត ស្តាប់តាមបង្គាប់ប្តី
6.
ស្រីស្អាត ចេះរៀបចំទុកដាក់ ផ្គាប់ចិត្តប្តី
7.
ស្រីស្មោះ ស្វាមីភក្តិ ចំពោះប្តីតែមួយ
8.
ស្រីស្មើ មានខន្តី ស៊ូទ្រាំស្លាប់រស់នៅជាមួយប្តី ។
II . មង្គលនៃភរិយាមាន :
1.
មាតាភរិយា
ជាភរិយាទុកដូចម្តាយចេះផ្គត់ផ្គង់ ឈឺឆ្អាលអាណិតអាសូរ ប្តីដូចជាកូន ហើយរក្សាភក្តីភាពចំពោះស្វាមីជានិច្ច ។
ភរិយាប្រភេទនេះ មានចិត្តចង់អោយស្វាមីមាន ចំណេះវិជ្ជា យសសក្តិថ្កើង រុងរឿង
មានទ្រព្យសម្បត្តិ ស្លៀកពាក់ស្អាតបាត មានចំណីអាហារសព្វគ្រប់ មានសុភមង្គល
មានសុខភាពល្អ នាង ចេះថែទាំថ្នាំសង្កូវជាប្រចាំ ។
2.
ភគិនីភរិយា
ជាភរិយាទុកដូចជាប្អូនស្រឡាញ់បង ទទួលដំបូន្មាន
ពីស្វាមីដូចទទួលដំបូន្មានពីបងដូចនោះដែរ ។ នាងប្តូរផ្តាច់តែជាមួយប្តី យកប្តី
ជាទីពំនាក់ ឥតបែកបែរឡើយ ។
3.
សាខាភរិយា ជាភរិយាទុកដូចមិត្តសំឡាញ់
ចង់តែជួបគ្នាជានិច្ច ពេលបាត់មុខប្តី
នាងនឹករលឹក ពេលប្តីមកដល់នាង សប្បាយរីករាយ ស្រស់ស្រាយ។
សមភាពការងាររវាងបុរសនិងស្ត្រី |
( ប៉ុន្តែ : មកដល់បច្ចុប្បន្ននេះ សង្គមខ្មែរបានកែប្រែ ចំណុចនេះ ដោយបានអប់រំ សមភាពយែនឌ័រ ដល់ប្រជាជនខ្មែរ
អោយ យល់ដឹងពី សិទ្ធសេរីភាពស្មើគ្នា រវាង បុរស នឹង ស្រ្តី ចៀសវាង ការប្រើ អំពើហិង្សា
ក្នុងគ្រួសារ និង ការរំលោភបំពានសិទ្ធគ្នាទៅវិញទៅមក) ។
ក្នុងច្បាប់ស្រីព្រះបាទអង្គដួង ព្រះអង្គបានទូន្មាន ដល់ស្ត្រីខ្មែរទាំងអស់ អោយចេះថែរក្សា អធិបតីភាព និង ជាមង្គលរបស់ខ្លួនអោយខ្ជាប់ខ្ជួន កុំអោយបាត់បង់ ។ ព្រះអង្គបានបង្ហាញលក្ខណៈ ជាមង្គលដែលនាំទៅដល់សុភមង្គល សេចក្តីសុខ ក្នុងក្រុមគ្រួសារ ហើយស្ត្រីរក្សាបាន លក្ខណៈល្អក្នុងសង្គមរបស់ខ្លួន។
នៅសម័យអង្គរក៏មាន ភស្តុតាង បង្ហាញពីលក្ខណៈ សម្បត្តិ នៃស្រ្តីខ្មែរផងដែរ គឺ៖
ទោះបីសង្គមខ្មែរយើងមានការ អភិវឌ្ឈន៍ ពីមួយជំនាន់ទៅមួយជំនាន់ក្តី ក៏ខ្លឹមសារនៃ ការអប់រំ ទូន្មាន ប្រៀនប្រដៅ ដែលបានលើកឡើងខាងលើនេះ នៅតែមានតម្លៃដក់ជាប់ នឹង ប្រពៃណីទំនៀមទំលាប់ ខ្មែររហូតមកដល់សព្វថ្ងៃនេះ៕

- រូបចម្លាក់អប្សរា ដ៏ស្រស់ស្អាត មានគ្រប់លក្ខណៈ បង្ហាញពី លក្ខណៈសម្បត្តិ នៃស្រ្តីខ្មែរ នៅតាមជញ្ជាំង ប្រាសាទនានា ជាពិសេស រូបអប្សរានៅតាម ជញ្ជាំងប្រាសាទអង្គរវត្ត ដែលជារូបទេពអប្សរា តំណាងអោយទេពអប្សរ និង មង្គលសិរីដល់ មហានគរ ។
- កេរតំនែល ដែលមានតម្លៃ បំផុតរបស់ស្រ្តីនោះគឺ របាំអប្សរា ដែលបង្ហាញពី រូបសម្បត្តិ និង ភាពទន់ភ្លន់នៃ ស្រ្តីខ្មែរ។
- សម័យនោះបាន បង្កើតសកលវិទ្យាល័យ ដែលសកលវិទ្យាធិការ នៃសកលវិទ្យាល័យ គឺ ព្រះនាងឥន្រ្ទទេវីដែលជាស្រ្តីភេទ តែប្រកបដោយចំនេះវិជ្ជា គ្រប់បែបយ៉ាង ទាំង វិទ្យាសាស្រ្ត ទាំង សាសនា មិនចាញ់បុរសភេទ ។ ម៉្យាងទៀតព្រះនាងគឺជា ស្ត្រីម្នាក់ដែលជួយលើកស្ទួយ តម្លៃនៃស្រ្តីខ្មែរ និង ផ្តល់ជាគម្រូដល់ស្ត្រីខ្មែរជំនាន់ក្រោយ ផងដែរ ។
ទោះបីសង្គមខ្មែរយើងមានការ អភិវឌ្ឈន៍ ពីមួយជំនាន់ទៅមួយជំនាន់ក្តី ក៏ខ្លឹមសារនៃ ការអប់រំ ទូន្មាន ប្រៀនប្រដៅ ដែលបានលើកឡើងខាងលើនេះ នៅតែមានតម្លៃដក់ជាប់ នឹង ប្រពៃណីទំនៀមទំលាប់ ខ្មែររហូតមកដល់សព្វថ្ងៃនេះ៕
Read more...
|